ថ្ងៃពុធ ១៧-កញ្ញា-២០២៥ ០៧:៣២:២៣ ល្ងាច

ឯកឧត្ដម អ៊ូច ភា អញ្ជើញដឹកនាំក្រុមការងារចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព » នៅក្រសួងបរិស្ថាន

ឯកឧត្ដម អ៊ូច ភា អញ្ជើញដឹកនាំក្រុមការងារចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព » នៅក្រសួងបរិស្ថាន

ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន « គ. ភ. ឃ . ស. » ចុះទៅធ្វើការផ្សព្វផ្សាយ គោលនយោបាយ « ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព »  និងចូលរួមពិធីប្រកាសជ័យលាភី ឃុំ-សង្កាត់ ដែលបានចូលរួមចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ សមាសភាពថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងភ្ញៀវកិត្តិយស ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ុង រិទ្ធី ប្រធានគណៈកម្មាធិការ ទី៣ ព្រឹទ្ធិសភា និង ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត(ជាន់ទី៥) ទីស្តីការក្រសួងបរិស្ថាន ។
ពិធីនេះដែរ មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ នាយកខុទ្ធកាល័យ និងសមាជិក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នាយកដា្ឋនរង្វាន់ និងលើកទឹកចិត្ត មន្ទីរបរិស្ថានរាជធានី-ខេត្ត  តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ព្រមទាំង ជ័យលាកី ឃុំ សង្កាត់ សរុបចំនួន ៣០២នាក់ ។