ថ្ងៃសុក្រ ៣១-តុលា-២០២៥ ០៧:៤០:២៣ ល្ងាច

ឯកឧត្ដម អ៊ូច ភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពត

ឯកឧត្ដម អ៊ូច ភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រុមការងារលេខាធិការដ្ឋាន គ. ភ .ឃ. ស គាំទ្រការអនុវត្តគោលនយោបាយ «ភូម-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ច ក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម តំណាងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរង តំណាងឯកឧត្ដមអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីអភិបាលក្រុង ស្រុក លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង/ស្រុក សរុប ១០២ នាក់។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្ដម អ៊ូច ភា តំណាងលេខាធិការគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានប្រគល់សៀវភៅគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ចំនួន ២០០ ក្បាល និងបដា ចំនួន ៤០ ដល់ រដ្ឋបាលខេត្តផងដែរ៕