ថ្ងៃសៅរិ៍ ២៧-កក្ដដា-២០២៤ ០១:៥០:០៧ ល្ងាច

សហគមន៍នេសាទបន្ទាយប្រិយ៍ ការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដំណាំភូមិយើង ជាបន្លែសុវត្ថិភាពគ្មានសារធាតុគីមី

សហគមន៍នេសាទបន្ទាយប្រិយ៍ ការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដំណាំភូមិយើង ជាបន្លែសុវត្ថិភាពគ្មានសារធាតុគីមី

បងៗកងរាជអាវុធហត្ថស្រុកព្រៃនប់ បាននាំគ្នាប្រមូលផលដំណាំម្រះ និងននោងធម្មជាតិក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីខិតខំដាំក្នុងមួយរយៈកាលមក។ 

????នេះជាគំរូដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមស្រុកភូមិនៃស្រុកព្រៃនប់។ យើងគួរនាំគ្នាដាំដំណាំវិលជុំ ឬបន្លែផ្សេងៗនៅតាមដីស្រែ ដីភូមិរបស់យើង ដោយកុំទុកដីទំនេរចោលឥតប្រយោជន៍ ឬចំណាយពេលវេលាឥតប្រយោជន៍ ហើយរងចាំតែទិញបន្លែ ឬដំណាំផ្សេងៗពីបណ្តាស្រុកគេ ឬប្រទេសគេ ដោយមិនព្រមកែច្នៃដីដែលខ្លួនមាន សម្រាប់ខ្លួនឯង។

តោះរួមគ្នាគិត រួមគ្នាធ្វើ  រួមគ្នាដាំដំណាំ ដោយដាក់ផែនការ ភូមិមួយផលិតផលមួយ និងរួមគ្នាទទួលផលដើម្បីរីកចម្រើនស្រុកភូមិយើងទាំងអស់គ្នា។