ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញចូលរួមនាំយកអំណោយប្រគល់ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានអញ្ជើញចូលរួមនាំយកអំណោយមួយចំនួនប្រគល់ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងប្រចាំការនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងការត្រៀមប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពានទឹកដីខ្មែរ។
ជំនួយឧបត្ថម្ភផ្តល់ជូនតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នាពេលនេះ រួមមាន៖
១- ថវិកាចំនួន៥០,០០០,០០០រៀល
២- អង្ករចំនួន៣០តោន
៣- អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រ ១០កន្លែង
៤- អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា