ថ្ងៃសៅរិ៍ ០១-វិច្ឆិការ-២០២៥ ០៣:០៥:៤១ ព្រឹក

ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ នាពេលខាងមុខនេះ

ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ នាពេលខាងមុខនេះ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី ៣១ ខែតុលា ឆ្នាំ២០២៥ នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈស្នងការផ្សព្វផ្សាយផែនការ ស្តីពីការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបសំពះព្រះខែ និងថ្ងៃ៩ វិច្ឆិកា បុណ្យឯករាជ្យជាតិខ្មែរ ដែលនឹងខិតចូលមកដល់នៅពេលប៉ុន្មានថ្ងៃខាង មុខនេះ ព្រមទាំងផ្សព្វផ្សាយផែនការតាមប្រព័ន្ធ Hot Line ព័ត៌មានទាន់ហេតុការណ៍ ការជួយសង្គ្រោះជនបរទេស ក៏ដូចជាការការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន។

ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូល រួមពីលោក លោកស្រីស្នងការរង លោកមេបញ្ជា ការវរសេនាតូចនគរបាល ការពារព្រំដែនគោកទាំង២ លោកអធិការក្រុងស្រុកទាំង៥ និងនាយការិយាល័យជំនាញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជាច្រេីនរូបទៀតផងដែរ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី