ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកស្នួល
ខេត្តក្រចេះ៖ នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម សំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន នៅស្រុកស្នួល ខេត្តក្រចេះ។
វេទិកានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការខេត្ត-ស្រុក និងបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសហការ និងរាយការណ៍ជូនសមត្ថកិច្ច ឱ្យបានទាន់ពេលវេលា នូវករណីដែលកើតឡើងនៅមូលដ្ឋាន ដើម្បីងាយស្រួលកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ស្រាវជ្រាវឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជំរុញដល់កម្លាំងជំនាញអធិការស្រុក និងកងកម្លាំងអាវុធហត្ថ ត្រូវសហការរៀបចំផែនការលម្អិត ចុះស្រាវជ្រាវមុខសញ្ញា និងចាត់វិធានការចាប់បង្រ្កាប ទៅតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
.jpg)
.jpg)
.jpg)
.jpg)