ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានកម្មវិធីទទួលបន្ទុកកិច្ចសហប្រតិបត្តិការ និងជាអ្នកតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលជួប លោក Kaloyan Kolev ប្រធានកម្មវិធីទទួលបន្ទុកកិច្ចសហប្រតិបត្តិការ និងជាអ្នកតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ស្ដីពីសារៈសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋាន។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង តំណាងអង្គការ Vital Strategies ផងដែរ។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
.jpg)
.jpg)
.jpg)
.jpg)