ថ្ងៃច័ន្ទ ០៣-វិច្ឆិការ-២០២៥ ០២:៣៤:៣៣ ព្រឹក

និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងទី១៤ កំពុងសម្រេចបាននូវសកម្មភាពកម្មសិក្សាដ៏មានសារៈសំខាន់នៅទូទាំងរាជធានី-ខេត្ត

និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងទី១៤ កំពុងសម្រេចបាននូវសកម្មភាពកម្មសិក្សាដ៏មានសារៈសំខាន់នៅទូទាំងរាជធានី-ខេត្ត

បណ្ឌិត្យសភានគរបាលកម្ពុជា មានមោទកភាពចំពោះនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងទី១៤ ដែលកំពុងសម្រេចបាននូវសកម្មភាពកម្មសិក្សាដ៏មានសារៈសំខាន់នៅទូទាំងរាជធានី-ខេត្ត សកម្មភាពចុះអនុវត្តផ្ទាល់នេះ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចកម្មសិក្សាប៉ុណ្ណោះទេ តែជាការពង្រឹងគុណភាព និងសមត្ថភាព របស់នគរបាលបន្តវេនជំនាន់ក្រោយ។

និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល បានចូលរួមធ្វើការងារសម្រួលចរាចរណ៍ ដ៏មមាញឹកនៅលើដងវិថី និងតាមទីផ្សារ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ដើម្បីធានាសុវត្ថិភាពដល់សាធារណជន។ មិនតែប៉ុណ្ណោះ ក៏បានចូលរួមពង្រឹងសណ្តាប់ធ្នាប់សាធារណៈ យ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

 បណ្ឌិត្យសភានគរបាលកម្ពុជា សូមអរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលបានចែករំលែកនូវបទពិសោធយ៉ាងពិតប្រាកដដល់និស្សិត៕

បណ្ឌិត្យសភានគរបាលកម្ពុជា