ថ្ងៃព្រហស្បតិ៍ ១៨-កញ្ញា-២០២៥ ១១:៣៧:៤៤ ព្រឹក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង

នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។ 
សូមបញ្ជាក់់ថា លោកជំទាវ ឈី វ៉ា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង ដែលត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី៕