ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម SHAHARUDDIN BIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបពិភាក្សាគឺផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការពន្លឿនការអនុវត្តនីតិវិធីបញ្ជូនចេញចំពោះពលរដ្ឋម៉ាឡេស៊ី ដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ដែលត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស Online Scams នាពេលកន្លងមក ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍