ថ្ងៃព្រហស្បតិ៍ ១៨-កញ្ញា-២០២៥ ០៦:០០:០១ ល្ងាច

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ កងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ។
បន្ទាប់ពីសម្តេចកិត្តិសង្គហបណ្ឌិតបានអញ្ជើញសួរសុខទុក្ខ  អ្នកស្រី គង់ សារឿន រួចមក សម្តេចក៏បាន បន្តជួបជាមួយ បងប្អូនជាកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺចំនួន ១៤រូប រួមមាន ៖ ១. ព្រិនបាលឯក សូ រី (ឈរជើងនៅមុំ៣) ២. អនុសេនីយ៍ឯក ឈុំ ចាន់រា (ឈរជើងនៅភ្នំទ្រព្យ) ៣. អនុសេនីយ៍ឯក ហួត វិជ្ជា (ឈរជើងនៅប្រាសាទតាមាន់) ៤. អនុសេនីយ៍ឯក ដួង សុភា (ឈរជើងនៅមុំ៣) ៥. ពលបាលឯក ហុក សុវណ្ណារ៉ា (ឈរជើងនៅប្រាសាទតាក្របី) ៦. អនុសេនីយ៍ត្រី ច្រឹក គន្ធា (ឈរជើងនៅប្រាសាទតាក្របី) ៧. អនុសេនីយ៍ទោ កេង គីន (ឈរជើងនៅប្រាសាទព្រះវិហារ) ៨. ព្រិនបាលឯក  លូន  អូន (ឈរជើងនៅច្រជាំ) ៩. វរៈសេនីយ៍ត្រី ជា វុទ្ធី (ឈរជើងនៅប្រាសាទព្រះវិហារ) ១០. អនុសេនីយ៍ទោ សួន នរិន្ទ (ពេទ្យប្រចាំការនៅកងពលលេខ៤២) ១១. អនុសេនីយ៍ទោ សៀង សាវ៉ៃ (ឈរជើងនៅប្រាសាទតាមាន់) ១២. វរៈសេនីយ៍ឯក អ៊ូ ប៊ៀន (ឈរជើងនៅជប់គគីរ) ១៣. វរៈសេនីយ៍ឯក ខាត់ វិសាល (ឈរជើងនៅប្រាសាទព្រះវិហារ) ១៤. អនុសេនីយ៍ទោ ជន ឆាប (ឈរជើងនៅមុំ ៣) ។ បច្ចុប្បន្ននេះ បងប្អូនកងទ័ពទាំងនោះបាននឹងកំពុងស្ថិតក្រោមការតាមដាននិងព្យាបាលដោយយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះកេតុលាមាល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ បងប្អូនកងទ័ពទាំងអស់នោះ បានឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។ បងប្អូនកងទ័ពទាំងនោះក៏បានថ្លែងអំណរគុណ ដល់សម្តេចកិត្តិសង្គហបណ្ឌិត តែងតែយកចិត្តទុក្ខដាក់ និងសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់កងទ័ព៕