ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៨ ( 28 th DGICM)
ទីក្រុង Bandar Seri Begawan៖ នៅព្រឹក ថ្ងៃ១៤ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៨ ( 28 th DGICM) និងផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ នៅទីក្រុង Bandar Seri Begawan ប្រទេសប្រ៊ុយណេ ដារូសាឡឹម ។