ថ្ងៃព្រហស្បតិ៍ ១៨-កញ្ញា-២០២៥ ០៣:៣៦:២១ ល្ងាច

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយវិស័យឯកជន

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយវិស័យឯកជន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមហ៊ុន VP. Start ដឹកនាំដោយលោក ភឿន ផល្លី ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន។
គោលបំណងនៃកិច្ចជំនួបពិភាក្សានេះ ដើម្បីពិភាក្សា និងស្វែងរកឱកាសក្នុងការសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការគាំទ្រ ការស្រាវជ្រាវ អភិវឌ្ឍន៍ ការផលិត និងការផ្គត់ផ្គង់គ្រឿងឧបករណ៍ បរិក្ខារ បច្ចេកវិទ្យាអគ្គិសនី និងធនធានមនុស្ស រវាងក្រុមហ៊ុន វីភី ស្តាត (VP. Start) បច្ចេកវិទ្យានិងបណ្ឌិត្យសភានគរបាលកម្ពុជា៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា