ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ២)!
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ បាននាំយកបច្ច័យ ចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ២)ចំនួន ២វត្ត ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោក អុឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក និងវត្តទេពពោធិ៍វង្ស ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។