អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកាត់ប្រធានវិញ្ញាសា និងពិនិត្យស្ថានភាពទូទៅនៃមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីឯកឧត្តម ប៊ូ ជុំសេរី ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ូ វិសាល ប្រធានដឹកនាំក្រុមការងារសង្កេតការណ៍ប្រចាំខេត្តកំពង់ឆ្នាំង អញ្ជើញកាត់ប្រធានវិញ្ញាសា និងពិនិត្យស្ថានភាពទូទៅនៃមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកំពង់ឆ្នាំង។
សម្រាប់ស្ថានភាពនៅតាមមណ្ឌលសំណេរប្រព្រឹត្តទៅដោយរលូន និងមានបរិយាកាសស្ងប់ស្ងាត់ល្អ ក្នុងដំណើរការប្រឡងនេះគណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សឱ្យបន្ដគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អខ្ជាប់ខ្ជួនសម្រាប់ការប្រឡងនារសៀលថ្ងៃចុងក្រោយនេះ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
.jpg)
.jpg)
.jpg)