ថ្ងៃពុធ ២៣-តុលា-២០២៤ ០៣:៤២:២៤ ព្រឹក

ឆក់ចំនារីក្លាហាន! ជន​សង្ស័យ​ឆក់​ទូរសព្ទ​នារីម្នាក់​បាន​សម្រេច ​តែ​​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​បំបុក​ដួល​ម៉ូតូ​យក​ទូរសព្ទ​បាន​វិញ​ ជន​សង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​បាត់​ស្រមោល​

ឆក់ចំនារីក្លាហាន! ជន​សង្ស័យ​ឆក់​ទូរសព្ទ​នារីម្នាក់​បាន​សម្រេច ​តែ​​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​បំបុក​ដួល​ម៉ូតូ​យក​ទូរសព្ទ​បាន​វិញ​ ជន​សង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​បាត់​ស្រមោល​

ភ្នំពេញ​៖​ នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ជន​សង្ស័យ​ឆក់​យក​ទូរសព្ទ​បានសម្រេច  តែ​បើក​ម៉ូតូ​យឺត​ពេក​ត្រូវ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​បំបុក​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ធ្លាក់ទាំង​ទូរសព្ទ​ នៅ​កន្លែង​កើត​ហេតុ​ចំណែក​ជន​សង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​គេច​ខ្លួន​បាត់​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​ ១០យប់​ថ្ងៃ​ទី​២០ខែ​តុលា​ឆ្នាំ​២០២៤​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ គល់​ស្ពាន​អាកាស​ចោមចៅ​ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​៕