ឯកឧត្តម អ៊ូ វណ្ណា ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។
អំណោយរបស់លោក ជា ច័ន្ទដេត និងលោកស្រី ឆ ព័ណ្ណរង្សី ប្រគល់ជូនក្រសួងមហាផ្ទៃ រួមមាន៖ សេរ៉ូម NSS ចំនួន ២០កេស សេរ៉ូម D5% ចំនួន ២០កេស Betadine ចំណុះ ៥លីត្រ ចំនួន ១០ធុង បង់រុំ ចំនួន ១០០ដុំ កំប្រេះ ចំនួន ១០ដុំ អាល់កុល ចំនួន  ៤កាន ម៉ាស ចំនួន ៥កេស ស្រោមដៃ ចំនួន ៥កេស និងទឹកបរិសុទ្ធ ចំនួន ១០០កេស។
.jpg)
.jpg)
.jpg)