ថ្ងៃព្រហស្បតិ៍ ១៩-កញ្ញា-២០២៤ ០៨:២១:៣៦ ព្រឹក

លោក ទៀ សុរៈឆ័យ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

លោក ទៀ សុរៈឆ័យ ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង

កោះកុង÷នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក ទៀ សុរ:ឆ័យ ត្រូវបានរដ្ឋបាលខេត្តកោះកុងរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតី ឯកឧត្តម អ៊ុក សំអន រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅសាលមហោស្រពខេត្តកោះកុង។
ដែលមានអញ្ជើញចូលរួមពីរ ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់មន្ទីរអង្គភាពឲពាក់ព័ន្ធជុំវិញខេត្ត។

មានប្រសាសន៍ ក្នុងពិធីចូលកាន់មុខ តំណែងអភិបាលរងខេត្ត លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា ខ្ញុំចូលរួមអបអរសាទរ ចំពោះ លោក ទៀ សុរៈឆ័យ ដែលថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ និងប្រមុខរាជ រដ្ឋាភិបាលបានផ្ដល់សេចក្តីទុកចិត្តតែង តាំងជា អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង។ លោកជំទាវសង្ឃឹមថា លោកអភិបាល ដែលទើបប្រកាសចូល កាន់មុខតំណែងថ្មី នាពេលនេះ និងបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ ដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលរាជរដ្ឋា ភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញជាបន្តបន្ទាប់ ដឹងខិតខំចូលរួមបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោក ទៀ សុរៈឆ័យ បន្ទាប់ពីទទួលបានប្រកាសចូលកាន់មុខតំណែង ជាអភិបាល រង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ ប្តេជ្ញាចិត្តថា÷និងខិតខំសិក្សាស្វែងយល់រៀនសូត្រ ដកស្រង់នៅបទពិសោធន៍ការងារល្អៗ ក្នុងជួរគណៈអភិបាលខេត្ត ពិសេសរៀមច្បង និងចាស់ព្រឹទ្ធាចារ្យ ដែលធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំ ប្រកបដោយចីរភាពរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ មានសុខដុមរមនាក្នុងស្ថាប័ន និងក្នុងក្របខណ្ឌខេត្តកោះកុងទាំងមូល នាពេលកន្លងមក។

និងប្ដេជ្ញា គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមរដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន។
ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
បន្តខិតខំ និងចូលរួមរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គមខិតខំបំពេញភារកិច្ច បម្រើសេវាសាធា រណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម អ៊ុក សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ ផ្ដាំផ្ញើដល់ លោកអភិបាលរងថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការចូលរួមសហការ ដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលរាជរដ្ឋាភិ បាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញឱ្យអនុវត្ត និងខិតខំចូលរួមបម្រើប្រជាពល រដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ដើម្បីឱ្យភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានសន្តិសុខល្អ ត្រូវលុបបំបាត់ឱ្យអស់នៅរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន អាជ្ញាធរ និងសមត្ថកិច្ច សហការគ្នា ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋផងដែរ៕