ថ្ងៃសៅរិ៍ ១២-កក្ដដា-២០២៥ ០៣:៥៦:៥៧ ព្រឹក

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួម ព្រះរាជពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅ ឃុំបុសខ្នុរ ស្រុកចំការលើ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួម ព្រះរាជពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅ ឃុំបុសខ្នុរ ស្រុកចំការលើ

ខេត្តកំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម 
បានអញ្ជើញចូលរួម ព្រះរាជពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ឆ្នាំ២០២៥ ស្ថិតនៅភូមិបុសខ្នុរ ស្រុកចំការលើ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួសមុខឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្រ្ត ទូទាំងខេត្ត សូមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះវត្តមាន នៃការយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី រុក្ខទិវា ៩​ កក្កដា ដែល​ប្រារព្ធធ្វើឡើងនៅក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។
ក្នុងនោះឯកឧត្តម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការធិបតី​ ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសម្តេច​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ បានផ្តល់កិត្តិយសអញ្ជេីញចូលរួម​ បង្កនូវបរិយាកាសយ៉ាងអធិកអធម​ និងមហាកិត្តិយសដល់ប្រជាជនខេត្តកំពង់ចាម៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម