ថ្ងៃអាទិត្យ ០៦-កក្ដដា-២០២៥ ០៤:០០:៤៨ ព្រឹក

ស្នងការនគរបាលខេត្តកំពត ចាត់តាំងកម្លាំងត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងស្រុកទឹកឈូ

ស្នងការនគរបាលខេត្តកំពត ចាត់តាំងកម្លាំងត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងស្រុកទឹកឈូ

ខេត្តកំពត៖ ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបែងចែកកម្លាំង ដើម្បីអនុវត្តតាមផែនការ លេខ ១៤ ផ.ក/២៥ ស្តីពីការការពារ​ សន្តិសុខ សុវត្ថិភាព ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានបែងចែកកម្លាំងការពារទៅតាមគោលដៅសំខាន់ៗ និងប្រើប្រាស់កម្លាំងសរុបចំនួន ៧៩២នាក់ ស្រីចំនួន ០៨នាក់ ក្នុងនោះកម្លាំងនគរបាលខេត្តចំនួន ២៨៧នាក់ និងអធិការដ្ឋានស្រុកជុំគិរី ចំនួន ៤០ នាក់ អធិការដ្ឋានស្រុកឈូក ចំនួន ៥០នាក់ អធិការដ្ឋានស្រុកដងទង់ ចំនួន ៤០ នាក់ អធិការដ្ឋានស្រុកទឹកឈូ ចំនួន ១៤០នាក់ អធិការដ្ឋានក្រុងកំពត ចំនួន ៦៥ នាក់ និងអធិការដ្ឋានក្រុងបូកគោ ចំនួន ២០នាក់ អធិការដ្ឋានស្រុកបន្ទាយមាស ចំនួន ៥០ នាក់ អធិការដ្ឋានស្រុកអង្គរជ័យ ចំនួន ៥០ នាក់ និងអធិការដ្ឋានស្រុកកំពង់ត្រាចចំនួន ៥០ នាក់។
កម្លាំងនគរបាលទាំងនេះមានភារកិច្ច៖
- ការពារនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជុំវិញបរិវេណពិធី ប្រកបដោយសុវត្ថិភាពឱ្យបានល្អប្រសើរ។
- ការពារសន្តិសុខ សុវត្ថិភាពឱ្យបានដាច់ខាត ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
- ការពារសុវត្ថិភាពតាមដងផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត