ថ្ងៃអង្គារ ០១-កក្ដដា-២០២៥ ០៨:៥៦:៤៥ ល្ងាច

រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤  របស់ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤  របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ  ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ អាគាររដ្ឋបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត តំណាងកងម្លាំងទាំងបី នាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក អភិបាល និងប្រធានក្រុមប្រឹក្សាក្រុង ស្រុក ទាំង៨ លោកនាយកទីចាត់ការ ប្រធានអង្គភាពទាំង២ ប្រធានការិយាល័យប្រជាពលរដ្ឋ ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តព្រះវិហារ ក្នុងរបៀបវារៈចំនួន៤ រួមមាន៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ។
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេច ស្តីពីប្រតិទិននៃការប្រជុំសាមញ្ញរយៈពេល១២ខែលើកទី២ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤
៤.បញ្ហាផ្សេងៗ
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានរាយការណ៍ដោយសង្ខេបពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែមិថុនា និងជម្រាបជូនពីសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា ថៃ និងស្ថានភាពប្រជាពលរដ្ឋជនភៀសសិកដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥.០០០ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានជម្រាបជូនអង្គប្រជុំពីសកម្មភាពរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមកសួរសុខទុក្ខកងទ័ពជួរមុខ និងបងប្អូនជនភៀសសិកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ៕
ប្រភព៖រដ្ឋបាលខេត្តព្រះវិហារ