ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់ក្មួយៗកុមារកំព្រា និងមន្រ្ដី មន្រ្ដីកិច្ចសន្យា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកុមារកំព្រា មន្រ្ដី និងមន្រ្ដីកិច្ចសន្យា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ និងលោកជំទាវ ក៏បានរៀបចំនូវចំណីអាហារមួយចំនួន ក្នុងនោះមាន ភីហ្សា(Pizza) និងទុរេន ដើម្បីជូនដល់ក្មួយៗកុមារកំព្រា និងមន្រ្ដី ក្នុងមណ្ឌលកុមារកំព្រាទី១ និងបុរីទី២ ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង