ថ្ងៃព្រហស្បតិ៍ ០៣-កក្ដដា-២០២៥ ០៧:៤៩:២៨ ល្ងាច

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យខួបសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន (ថ្ងៃទី៣)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យខួបសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន (ថ្ងៃទី៣)

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី អញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក ឆ្លងសារមន្ទីរ ពិស្តារប្រាំពីរចប់ និងខួបគម្រប់ ១០ឆ្នាំ និង ១៦ឆ្នាំ ជូនចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម (ថ្ងៃទី៣) នៅភូមិគ្រឹះសម្តេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។