ថ្ងៃអាទិត្យ ១៩-តុលា-២០២៥ ១២:២៧:០៦ ព្រឹក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តពោធិរតនារាម ហៅវត្តត្នោត ក្នុងស្រុកពោធិ៍រៀង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តពោធិរតនារាម ហៅវត្តត្នោត ក្នុងស្រុកពោធិ៍រៀង

នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកពោធិ៍រៀង និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់នៅវត្តពោធិរតនារាម ហៅវត្តត្នោត សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត ស្ថិតនៅក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕