ថ្ងៃអាទិត្យ ១៩-តុលា-២០២៥ ១២:៣០:០១ ព្រឹក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេ ក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេ ក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ទី១៨​ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី ឯកឧត្ដម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងដោយមានការនិមន្តចូលរួមពីព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ អញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេក្នុងស្រុកជលគីរី ចំនួន ១៥០គ្រួសារ និងស្រុករលាប្អៀរ ចំនួន ៧៤គ្រួសារ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់កណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងចូលរួមជួយសម្រាលទុក្ខលំបាកបងប្អូនភ្លាមៗ។
ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង