ថ្ងៃច័ន្ទ ០៦-ឧសភា-២០២៤ ១០:៤៨:២៩ ល្ងាច

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ)

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ)

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២០ និង ៣០ នាទីយប់ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស អធិការដ្ឋាននគរបាលក្រុងបានលុង បានឃាត់ជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណី លួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ) ត្រង់ចំណុចបន្ទប់ជួល  ភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង  ក្រុងបានលុង ខេត្តរតនគិរី 

ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
បានធ្វើការឃាត់ខ្លួនជឿនសង្ស័យចំនួន ១នាក់
ឈ្មោះ សួស វ៉ាន់នី (ហៅអាម៉ូ) ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន  ភូមិ អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ សាំ ធាវី ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិកស៊ីត្រា  មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នផ្ទះជួលភូមិភ្នំ ស្វាយ   សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
+ វត្ថុតាងដកហូតរួមមាន÷
១-ម៉ូតូចំនួន០២ គ្រឿ ម៉ាក zoomer xសេរីឆ្នាំ2020 ពណ៌ក្រហមលាយខ្មៅ លេខតួ លេខម៉ាស៊ីន០២៦៣៥២១ ស្លាកលេខរតនគិរី1F-2898 
២-ម៉ូតូម៉ាកហុងដាគុប ស៊េរីចាស់
លេខតួលលេខម៉ាស៊ីនរលុប បាត់ ស្លាកលេខភ្នំពេញ1Cy-6366។
-ខោអាវធ្វើសកម្មភាពចំនួន០១ កំផ្លេ
-ទូរស័ព្ទម៉ាក Nokia 1280  ចំនួន១គ្រឿង
-សោចំនួន០៩ ដើម
-មួកសុវត្ថិភាពចំនួន០២ 
-កញ្ចក់ម៉ូតូចំនួន០២ គូ
-ធុងផ្សារចំនួន០២

បើយោងតាមសេចក្តីបំភ្លឺរបស់ជនរងគ្រោះឈ្មោះ សាំ ធាវី ដែលបានប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា
-កាលពីថ្ងៃទី ១៤  ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២២ និង ៣០ នាទីយប់ នាងខ្ញុំបានចេញពីធ្វើការ រួចធ្វើដំណើរទៅបន្ទប់ជួលនៅចំណុចភូមិភ្នំ ស្វាយ សង្កាត់ បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី បានប្រហែលមួយសន្ទុះ នាងខ្ញុំបានចេញទៅរកទិញអីញុំជាមួយមិត្តភ័ក្ត របស់ខ្ញុំម្នាក់ទៀតឈ្មោះនុន ស្រីណុត រហូតដល់ម៉ោង២៣ និង២០នាទីយប់ពួកនាងខ្ញុំក៏ត្រឡប់ទៅផ្ទះវិញពេលមកដល់បន្ទប់ដេកវិញ ហើយនាងខ្ញំក៏បានទុកម៉ូតូនៅជាន់ក្រោមដោយពុំបានចាក់សោរក នោះទេ
ក្រោយមកពួកខ្ញុំក៏បាននាំគ្នាចូលគេងទាំងអស់គ្នា លុះដល់ម៉ោង១២ និង០០ នាទីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំក៏បានចេញទៅធ្វើupdate ស្រាប់តែបានបាត់ម៉ូតូម៉ាកzoomer xសេរីឆ្នាំ2020 ពណ៌ក្រហមលាយខ្មៅ លេខតួ លេខម៉ាស៊ីន  ០២៦៣ ៥២១ 
ក្រោយមកនាងខ្ញុំ ក៍បានមកដាក់ពាក្យបណ្ដឹងរាយការណ៍  ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
-បច្ចុប្បន្នជនសង្ស័យខាងលើត្រូវការិយាល័យជំនាញកសាងនិងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី ។