ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ០៧:២៨:១៨ ព្រឹក

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់បង្កាកាភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់បង្កាកាភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធូបង្កការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ ខេត្តព្រះសីហនុ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់ចម្រុះតែម្ដង ជាមួយគ្នានោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តកងរាជអាវុធហត្ថខេត្តរថយន្ត ៩១១ បានបានសហការរួមគ្នាចុះទៅពន្លត់ទាន់ពេលវេលាមិនមិនបណ្ដើរឲ្យចេះរាលដៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។


បើយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា បានបង្កឲ្យមានជាអណ្ដាតភ្លើងការពីវេលាម៉ោងជាង៤រសៀលខែថ្ងៃខាងលើបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ១ខ្នងដែលធ្វើអំពីថ្មក្រោមឈើលើ ដំបូលសង់អំពីដែកប្រក់ស័ង្កសី បណ្ដាលឲ្យឆេះខ្ទេចខ្ទីអស់ខូចខាតសម្ភារៈទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសទេ។

ជុំវិញករណីអគ្គីភ័យខាងលើនេះបើយោងតាមសមត្ថកិច្ចជំនាញបានឲ្យដឹងបន្ថែមទៀតថា ម្ចាស់ផ្ទះមាន ឈ្មោះ  សៀង សុភា ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មុខលក់ដូរ ហើយករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ភ្លាមៗនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញនៅរថយន្តអគ្គីភ័យចំនួន ២គ្រឿង កងរាជរដ្ឋហាត់នាយគ្រឿងយប់យន្ត៩១១ ២គ្រឿង ក្នុងនោះក៏បានប្រើប្រាស់ទឹកពន្លត់អគ្គីភ័យចំនួន ៣គ្រឿង៕ដោយ៖ វ៉ាន់នី