ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៥
ខេត្តកំពង់ឆ្នាំង៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចង្អុលណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ដែលជាស្នងការរង អនុប្រធានការិយាល័យកណ្តាល លោកនាយការិយាល័យ អង្គភាព លោកអធិការ អធិការរងនគរបាលក្រុង-ស្រុកទទួល(សេនាធិការ ព្រហ្មទណ្ឌ គ្រឿងញៀន សណ្តាប់ធ្នាប់ និងកិច្ចការប៉ុស្តិ៍) លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង និងលេខាកត់ត្រាផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
.jpg)
.jpg)
.jpg)