ថ្ងៃអង្គារ ២៥-វិច្ឆិការ-២០២៥ ០៦:៣៧:២៤ ល្ងាច

អភិបាលខេត្តតាកែវ ៖ ការចូលរួមសម្អាតអនាម័យបរិស្ថាន គឺជាភាពចំបាច់ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត និងទាក់ទាញនូវភ្ញៀវទេសចរណ៍

អភិបាលខេត្តតាកែវ ៖ ការចូលរួមសម្អាតអនាម័យបរិស្ថាន គឺជាភាពចំបាច់ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត និងទាក់ទាញនូវភ្ញៀវទេសចរណ៍

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា ការចូលរួមសម្អាតអនាម័យបរិស្ថាន គឺជាភាពចំបាច់សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពខេត្ត ដើម្បីទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តឱ្យកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តម វ៉ី សំណាង បានថ្លែងបែបនេះនាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារមាត់បឹងតាកែវ។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជន ស ស យ ក និងប្រជាពលរដ្ឋសរុបប្រមាណជាង ២ពាន់នាក់។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា «ការចូលរួមសម្អាតអនាម័យបរិស្ថាន គឺជាភាពចំបាច់សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពខេត្ត ក៏ដូចជា ក្រុងដូនកែវ របស់យើងកាន់តែមានភាពស្រស់ស្អាត ពិសេសទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តកាន់តែច្រើន បង្កើនសេដ្ឋកិច្ចដល់ ប្រជាពលរដ្ឋ និងខេត្តទាំងមូល»។

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ