អង្គការ CIPL ពិភាក្សាជាមួយ មន្ទីរព័ត៌មានខេត្តរតនគិរី ស្តីពីការចុះសិក្សាស្រាវជ្រាវក្រោមប្រធានបទ “លទ្ធភាពរបស់ជនជាតិដើមភាគតិចចូលទៅប្រើប្រាស់អ៊ីនធឺណិត និងមាតិកាទាក់ទងទៅ នឹងជនជាតិដើមភាគតិច ទាំងតាមទម្រង់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថល ”
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើ នៅសាលប្រជុំមន្ទីរព័ត៌មាន រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក
កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងលោក
ណូង សំអឿង ប្រធានអង្គការជនជាតិដើមភាគតិច ដឹកនាំដោយជនជាតិដើមភាគតិច ធ្វើការរួមគ្នាដើម្បីសហគមន៍ជន ជាតិដើមភាគតិចទទួលបានការគោរពសិទ្ធិពេញលេញ សេរីភាព និងភាពថ្លៃថ្នូរក្នុងសង្គម (CIPL)។
គោលបំណងនៃកិច្ចប្រជុំពិភាក្សា គឺស្នើសុំកិច្ចសហការបពីមន្ទីរព័ត៌មានខេត្ត ចូលរួមក្នុងដំណើការសិក្សាស្រាវជ្រាវទាក់
ទង នឹងប្រធានបទខាងលើ នៅតំបន់គោលដៅចំនួន ៤០ ភូមិ ដែលជាភូមិជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី។ហើយ ការសិក្សានេះនឹងត្រូវបានធ្វើឡើងក្នុងភាពជាដៃគូរជាមួយមន្ទីរព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន។
សូមបញ្ជាក់ថា÷ អង្គការ CIPL មានមូលដ្ឋានក្នុងខេត្តរតនគិរី បច្ចុប្បន្ន CIPL កំពុងធ្វើការងារសំខាន់ៗ រួមមាន÷ អភិវឌ្ឍសមត្ថភាពយុវជនលើអក្ខរកម្ម ឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន. ពង្រីងសមត្ថភាពលើការរៀនយល់ពីប្រភេទព័ត៌មាន សន្តិសុខឌីជីថល. ផលិតវីដេអូរ ភាពយន្ត. ផ្សព្វផ្សាយលើក
កម្ពស់អត្តសញ្ញាណជនជាតិដើមភាគតិច តាមពហុទម្រង់ប្រព័ន្ធ ផ្សព្វផ្សាយ. ផ្តល់អាហារូបករណ៍ដល់យុវជនរៀនពី ឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន. លើកកម្ពស់ការប្រើភាសាដើមកំណើតក្នុងមាតិកាព័ត៌មាន និងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ.លើកកម្ពស់យុវជនប្រើទម្រង់ប្រព័ន្ធផ្សព្វផ្សាយដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីជន ជាតិដើមភាគតិច រាប់ទាំង វប្បធម៌ និងប្រពៃណី ចំណេះដឹង៕.jpg)
.jpg)
.jpg)
.jpg)