រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ត្រូវបានប្រកាស ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រួមនិងអនុប្រធាន សមាជិក សមាជិកាជាច្រេីនរូបទៀត។
ពិធីនេះក៏មានការអញ្ជេីញចូលរួម ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណេីរ និងបណ្តារមន្ទីរ អង្គភាពពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និវត្តជន ប្រមាណជិត៥០០នាក់ ប្រារព្ធឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានជំរុញទៅដល់ក្រុមការងារសមាគមអតីតយុទ្ធជន ពិសេស ឯកឧត្តម អ៊ុំ រាត្រី ជាប្រធានដែលទើបតែងតាំងថ្មី ត្រូវបន្តការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន តាមដានដើម្បីធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ ដេីម្បីដោះស្រាយជួនពួកគាត់ឱ្យបានទាន់ពេលវេលា។
ឯកឧត្ដមក៏បានបន្តថា ជាមួយនឹងការលះបង់យ៉ាងធំធេងរបស់បងប្អូនអតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ជាខ្លាំងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ បានផ្តល់នូវជូនគ្រឿងឥស្សរិយយស ជូនបងប្អូនអតីតយុទ្ធជន ដែលបានលះបង់ ក្នុងកិច្ចការពារបូរណភាពទឹកដី៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
.jpg)
.jpg)
.jpg)