ស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំដកពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធ(FPCS)
ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកិច្ចប្រជុំដកពិសោធន៍អំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធ(FPCS) នៅខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងារប្រតិបត្តិការទី៣ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត កិច្ចប្រជុំនេះដែរបានរៀបចំឡេីងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
.jpg)
.jpg)
.jpg)
.jpg)