កីឡាករគុនខ្មែរក្រសួងមហាផ្ទៃ បញ្ចប់ការប្រកួតនៅឡាវ ដោយឈ្នះ៣ ចាញ់២ និងស្មើ១
ប្រទេសឡាវ៖ កីឡាករគុនខ្មែរក្រសួងមហាផ្ទៃទាំង០៦រូប បានបញ្ចប់បេសកកម្មជាផ្លូវការក្នុងការប្រកួតកម្មវិធី V-Active Kun Khmer X Naga Mauy Lao ដែលបានរៀបចំឡើងនៅទីក្រុងប៉ាក់សេ ខេត្តចម៉្បាសាក់ ប្រទេសឡាវ។
លទ្ធផលដែលទទួលបានរបស់អត្តពលិកថ្នាលគុនខ្មែរក្រសួង មហាផ្ទៃទាំង០៦រូប គឺឈ្នះ៣ ចាញ់២ និងស្មើ១ មានដូចខាងក្រោម៖
១- កីឡាករ គឿន វឌ្ឍនា ផ្ដួលកីឡាករឡាវ Punya សន្លប់ទឹកទី១
២- កីឡាករ វុទ្ធី ម៉ារ៉ានិត ផ្ដួលកីឡាករឡាវ Phet Champhon សន្លប់ទឹកទី១
៣- កីឡាករ ផៃ ឧត្តម ផ្ដួលកីឡាករឡាវ Saen Xaiv សន្លប់ទឹកទី១
៤-កីឡាករ យឿន សារុន ស្មើពិន្ទុជាមួយកីឡាករឡាវ Inxelake ៥ -កីឡាករ រស់ លីហេង ចាញ់ពិន្ទុកីឡាករឡាវ Phet Donmuang
៦ -កីឡាករ រឿង ឌីណា ចាញ់ពិន្ទុកីឡាករឡាវ Kunpan
សូមជម្រាបជូនថា ការចេញទៅប្រកួតក្នុងកម្មវិធី V-Active Kun Khmer X Naga Mauy Lao ដែលរៀបចំឡើងនៅទីក្រុងប៉ាក់សេ ខេត្តចម៉្បាសាក់ ប្រទេសឡាវ លើកនេះ បានដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ស្រ៉ឺ ស្រេង (សំណព្វ) ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅកាលថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា
.jpg)
.jpg)
.jpg)
.jpg)