ថ្ងៃសុក្រ ២១-វិច្ឆិការ-២០២៥ ១២:៣០:៤៧ ល្ងាច

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចសន្ទនា ស្តីពី “ការលើកកម្ពស់សមភាព និងបរិយាបន្ន នៃភាពជាតំណាងរបស់ស្ត្រីនៅក្នុងប្រព័ន្ធធ្វើសេចក្តីសម្រេច”

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមកិច្ចសន្ទនា ស្តីពី “ការលើកកម្ពស់សមភាព និងបរិយាបន្ន នៃភាពជាតំណាងរបស់ស្ត្រីនៅក្នុងប្រព័ន្ធធ្វើសេចក្តីសម្រេច”

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចសន្ទនា ស្តីពី “ការលើកកម្ពស់សមភាព និងបរិយាបន្ន នៃភាពជាតំណាងរបស់ស្ត្រីនៅក្នុងប្រព័ន្ធធ្វើសេចក្តីសម្រេច” ដែលរៀបចំដោយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស.) និងមានការគាំទ្រពី UN Women។

កិច្ចសន្ទនានេះ មានការចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការពាក់ព័ន្ធ នៃរដ្ឋសភា ចំនួន៦ រួមមាន គណៈកម្មការទី១ គណៈកម្មការទី៤ គណៈកម្មការទី៦ គណៈកម្មការទី៧ គណៈកម្មការទី៨ និងគណៈកម្មការទី៩ ព្រមទាំង ប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី មន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស. មន្ត្រីខុទ្ទកាល័យ និងតំណាងអង្គការ UN Women។

គោលបំណងសំខាន់ៗ នៃកិច្ចសន្ទនានេះ គឺធ្វើឡើងដើម្បីកំណត់បញ្ហាប្រឈម និង ស្នើឡើងនូវយុទ្ធសាស្ត្រអាទិភាព ក្នុងការជំរុញភាពជាតំណាងប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាពនៅកម្ពុជា តាមរយៈការប្រើប្រាស់នូវការយល់ដឹង និងតួនាទីភារកិច្ច របស់សមាជិកសភា ព្រមទាំងបញ្ញាញាណ និងបទពិសោធន៍នៃសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

កិច្ចសន្ទនានេះ បានកំណត់សកម្មភាពជាអាទិភាព និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រសំខាន់ៗផ្តោតលើ  យុទ្ធសាស្រ្តគាំទ្រសមាជិកសភាជាស្រ្តីក្នុងការចូលរួមដោយស្មើភាពនិងពេញលេញក្នុងសភា  យុទ្ធសស្រ្តគាំទ្រការចូលរូមរបស់យុវជនដឹកនាំប្រកបដោយសមធម៌ និងបរិយាបន្នក្ន៧ងវិសយ័សាធារណះ និងវិសយ័ឯកជន និងយុទ្ធសស្រ្តគាំទ្រភាពជាអ្នកដឹកនាំរបស់ស្រ្តីសម្រាប់សេដ្ឋកិច្ចដែលមានភាពធន់ទៅនឹងអាកាសធាតុ។