ក្បួនរថយន្តទេសចរ ឦសាន Overland II ផ្សព្វផ្សាយទេសចរណ៍មកដល់ខេត្តរតនគិរី ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំខេត្ត
ក្បួនរថយន្តទេសចរឦសានOverland II នេះ មានរថយន្ត
ចូលរួមចំនួន ៤៥០ គ្រឿង និងមនុស្សជាង ១,៨០០ នាក់ ដែលធ្វើដំណើរ កម្សាន្ត នៅក្នុងខេត្តមណ្ឌលគិរី និងខេត្ត
រតនគិរី ចាប់ពីថ្ងៃទី ២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងជំនួបពិសារអាហារសាមគ្គី នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្វាគមន៍ចំពោះក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណជាង ៤០០គ្រឿង ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តរតគិរី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញនូវការអភិវឌ្ឍរីកចម្រើន នៅទិសឦសាន។ ឯកឧត្តម បញ្ជាក់ថា ខេត្តរតនគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ ។បច្ចុប្បន្ន ខេត្តបានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍នៅក្នុងខេត្តរតនគិរី ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។
បើតាមការ អោយដឹងពីអ្នកចាត់ការទូទៅ នៃក្បួនរថយន្ត
អោយអោយដឹងថា គោលបំណងក្នុងការផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដំណើរកម្សាន្ត Overland ខ្នាតធំបែបនេះ ដើម្បីចង់ប្រមូលផ្ដុំនូវអ្នកប្រើប្រាស់រថយន្តទាំងអស់ឱ្យមានសាមគ្គីភាពនៅក្នុងការធ្វើដំណើររួមគ្នាមួយដើម្បីទទួលនូវបទពិសោធន៍បែបថ្មី ក៏ដូចជាចូលរួមការផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំឱ្យបានទូលំទូលាយទៅក្នុងបណ្ដាញសង្គមដើម្បីជារូបភាពមួយល្អនៅក្នុងការផ្សព្វផ្សាយពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នានានៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងស្រុកធ្វើយ៉ាងណាដើម្បីផ្សព្វ
ផ្សាយនូវអ្វីដែលខ្មែរមាន បង្ហាញប្រាប់ពិភពលោកថាប្រទេសកម្ពុជាក៏មានតំបន់ទេសចរណ៍ស្អាតៗមិនចាញ់បរទេស ដើម្បីឱ្យភ្ញៀវទេសចរខ្មែរកាត់បន្ថយទេសចរក្រៅស្រុក។ បន្ថែមពី
នេះ ក្បួនរថយន្តទេសចរណ៍ នឹងចូលរួមចំណែកនៅក្នុងការបង្កើនប្រាក់ចំណូលទៅកាន់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋាន និងតំបន់ទេសចរណ៍នានា និងផ្សព្វផ្សាយវប្បធម៌ជនជាតិដើមភាគតិចនៅភូមិភាគឦសានឱ្យមហាជនបានស្គាល់ឱ្យកាន់តែច្បាស់ ហើយអ្វីកាន់តែសំខាន់ដែលជាគោលបំណង់ធំបំផុតនោះ គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាឧស្សាហ
កម្មគ្មានផ្សែង ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូល។
សូមបញ្ជាក់ផងដែរ ថា ក្នុងកម្មវិធីនក្បួនរថយនទេសចរ ឦសាន Overland II ផ្សព្វផ្សាយទេសចរណ៍មកដល់ខេត្តរតនគិរីនាពេលនេះក៏មានការរៀបចំ ដាក់តាំងបង្ហាញ
នូវ រ៉ូបូត និងដ្រូន ដែលជាស្នាដៃផលិតឡើងដោយកូន
ខែ្មរ នៅរូបសំណាក គ្រួសារដំ មាត់បឹងកន្សែង ជូនសិស្សា
នុសិស្ស និងមហាជូនទូទៅ មានសិក្សាឈ្វេងយល់ផងដែរ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)