ថ្ងៃអង្គារ ២៥-វិច្ឆិការ-២០២៥ ០៦:៣៨:៣៦ ល្ងាច

រដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលា សមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក ឆ្នាំ២០២៦

រដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលា សមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក ឆ្នាំ២០២៦

ព្រៃវែង៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលា ស្តីពីសមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក សម្រាប់ឆ្នាំ២០២៦ ដែលដឹកនាំដោយ លោក គង់ សំអាត អភិបាលរងស្រុកកញ្រ្ជៀច ដើម្បីចូលរួមពិនិត្យនិងស្ដាប់អំពីផែនការសកម្មភាពទាំងអស់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយចីរភាព។

លោក អភិបាលរងស្រុក បានលើកឡើងថា ការអញ្ជើញចូលរួមរបស់លោក លោកស្រី គឺជាការចូលរួមពិនិត្យទៅលើគម្រោងអាទិភាពរបស់ឃុំ ដែលបានស្នើឡើង និងជួយគាំទ្រដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំស្រុក ឱកាន់តែប្រសើរឡើងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកអភិបាលរង បន្ថែមថា សូមឱ្យអង្គសិក្ខាសាលាទាំងមូលចូលរួមគាំទ្រ និងចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នទៅលើគម្រោងឃុំដែលបានស្នើឡើងក្តីមិនបានស្នើឡើងក្តីឱ្យបានជាក់លាក់ ត្រឹមត្រូវ។

លោកអភិបាលរង បានបន្ថែមទៀតថា គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺដើម្បី៖

-ពង្រឹងកិច្ចសហការ ស្វែងរកដៃគូពាក់ព័ន្ធក្នុងការជួយគាំទ្រ ដល់សំណើរគម្រោងអាទិភាពឃុំដើម្បីអភិវឌ្ឍក្នុងមូលដ្ឋាន។

-បង្កើនការសហការរវាងស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្រិតឃុំដើម្បីធានាដល់ការងារគ្រប់វិស័យដូចជាការការពារកុមារ អភិវឌ្ឍន៍សហគមន៍ សុខាភិបាលអប់រំ និងសន្តិសុខសង្គម ។

-បង្កើនការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងសិក្ខាសាលាសមាហរណកម្មផែនការអភិវឌ្ឍន៍ជាមួយផែនការអភិវឌ្ឍជាតិនិងវិស័យផ្សេងៗ។

-ជំរុញឱ្យមានការសហការយ៉ាងជិតស្និតរវាងអង្គភាពរដ្ឋបាលឃុំ ក្រុមប្រឹក្សា និងសមាគមក្នុងការរៀបចំអនុវត្តនិងតាមដានផែនការអភិវឌ្ឍន៍។

-បង្កើតបណ្ដាញសហការជាបន្តបន្ទាប់ដើម្បីធានាបានថាការអភិវឌ្ឍឃុំមានភាពសមស្រប សមភាព តម្លាភាព គណនេយ្យភា និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោកមេឃុំទាំង៨ នៃស្រុកកញ្ជ្រៀចបានលើកឡើងអំពីគម្រោងអាទិភាពរបស់ឃុំ ដែលស្នើអោយមានការគាំទ្រពីអង្គភាព អង្គការដៃគូរនានាដើម្បីជួយអភិវឌ្ឍន៍ភូមិ ឃុំរបស់ខ្លួនផងដែរ៕

 

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង