ថ្ងៃសុក្រ ២៨-វិច្ឆិការ-២០២៥ ០១:៤៤:០៦ ល្ងាច

រដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលា សមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ នៅថ្នាក់ក្រុង ឆ្នាំ ២០២៦-២០២៨ នៅសាលាក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលា សមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ នៅថ្នាក់ក្រុង ឆ្នាំ ២០២៦-២០២៨ នៅសាលាក្រុងព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និងលោក អ៊ុំ វណ្ណធឿន អភិបាលរងក្រុង តំណាង លោកអភិបាលក្រុង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីសមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលថ្នាក់សង្កាត់ ក្រុង សម្រាប់ឆ្នាំ២០២៦-២០២៨ នៅសាលាក្រុងព្រៃវែង ដើម្បីចូលរួមពិនិត្យនិងស្ដាប់អំពីផែនការសកម្មភាពទាំងអស់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយចីរភាព។

លោក អ៊ុំ វណ្ណធឿន អភិបាលរងក្រុង បញ្ជាក់ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បី៖

-ពង្រឹងកិច្ចសហការ ស្វែងរកដៃគូពាក់ព័ន្ធក្នុងការជួយគាំទ្រដល់សំណើរគម្រោងអទិភាពឃុំ សង្កាត់ដើម្បីអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន។

-បង្កើនការសហការរវាងស្ថាប័ន និងភាគីពាក់ពន្ធ័ នៅកម្រិតឃុំសង្កាត់ ដើម្បីធានាឱ្យការងារគ្រប់វិស័យ (ដូចជា ការការពារកុមារ អភិវឌ្ឍសហគមន៍ សុខាភិបាល អប់រំ និងសន្តិសុខសង្គម) មានការសម្របសម្រួល និងប្រសិទ្ធភាព។

-បង្កើនការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងសិក្ខាសាលាសមាហរណកម្មផែនការអភិវឌ្ឍន៍ ឃុំសង្កាត់ជាមួយផែនការអភិវឌ្ឍន៍ជាតិ និងវិស័យផ្សេងៗ។

-ជំរុញឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងរអង្គភាពរដ្ឋបាលឃុំសង្កាត់ ក្រុមប្រឹក្សា និងសហគមន៍ក្នុងការរៀបចំ ការអនុវត្ត និងតាមដានផែនការអភិវឌ្ឍន៍។

-បង្កើតបណ្តាញសហការណ៍ជាបន្តបន្ទាប់ ដើម្បីធានាថា ការអភិវឌ្ឍន៍ឃុំសង្កាត់មានភាព សមស្រប សមភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

សិក្ខាសាលាសមាហរណកម្មឃុំសង្កាត់នៅថ្នាក់ក្រុងស្រុក គឺជាគន្លងសំខាន់មួយក្នុងការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ងាយស្រួល និងមានភាពឆាប់រហ័ស ដើម្បីជំរុញឱ្យការគ្រប់គ្រងមូលដ្ឋានកាន់តែប្រសើរឡើង។

លោក សិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង លើកឡើងថា គម្រោងអាទិភាពរបស់ឃុំសង្កាត់ដែលបានស្នើឡើង និងជួយគាំទ្រដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់ ឱ្យកាន់តែប្រសើរឡើងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងធ្វើយ៉ាងណាធានាដល់ការអភិវឌ្ឍ ឃុំ សង្កាត់ ក្រុង កាន់តែរីកចម្រើននិងធ្វើឱ្យមានឃុំសង្កាត់ រីកចម្រើនលើគ្រប់វិស័យ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង