ថ្ងៃសុក្រ ២៨-វិច្ឆិការ-២០២៥ ០១:៤៤:០៧ ល្ងាច

ក្រុមការងារ SOMTC-កម្ពុជា​ នៃក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការពង្រឹងសាមគ្គីភាពសម្រាប់ការគ្រប់គ្រងអាវុធ និងកិច្ចសហប្រតិបត្តិការសន្តិសុខ

ក្រុមការងារ SOMTC-កម្ពុជា​ នៃក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក  ស្តីពីការពង្រឹងសាមគ្គីភាពសម្រាប់ការគ្រប់គ្រងអាវុធ និងកិច្ចសហប្រតិបត្តិការសន្តិសុខ

នាព្រឹកថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមការងារ​ SOMTC-កម្ពុជា​ នៃក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក  ស្តីពីការពង្រឹងសាមគ្គីភាពសម្រាប់ការគ្រប់គ្រងអាវុធ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយអង្គការNISEA ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍​ឯក ផាត​ សុផានិត​ អគ្គលេខាធិការ​ និងជា​អនុប្រធានប្រចាំការ​ ក្រុមការងារ​ SOMTC-កម្ពុជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​​​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ប៉ោ​ ភក្ដិ​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ និងជា​ប្រធានក្រុមការងារ​ SOMTC-កម្ពុជា​ ដោយមានការគាំទ្រពី​ អង្គការ​ UNSCAR។ សិក្ខាសាលានេះក៏មាន​ការ​ចូលរួម​ពី រដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋាន​អាស៊ាន​ បណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​ ព្រមទាំងអ្នកជំនាញ​អន្តរជាតិពីអង្គការ​ UNIDIR, UNDP SEESAC, និង UNRCPD នៅសណ្ឋាគារ​ Sun & Moon Riverside រាជធានី​ភ្នំពេញ​។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ