ថ្ងៃអង្គារ ០៤-វិច្ឆិការ-២០២៥ ០១:៣៤:៥០ ល្ងាច

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលអំណោយពី វិស័យឯកជន

ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលអំណោយពី វិស័យឯកជន

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ញៀប វង្សា អគ្គនាយកក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល និងក្រុមការងារ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។
អំណោយរបស់ក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល ដែលបានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ម៉ាស ចំនួន ១ ០០០គ្រាប់ ម៉ាសឈុត ចំនួន ២២០គ្រាប់ កាសត្រចៀក ចំនួន ៥០០គ្រាប់ និងទឹកបរិសុទ្ធ ចំនួន ៦០កេស។