ថ្ងៃអង្គារ ០៤-វិច្ឆិការ-២០២៥ ០១:៣៥:១៥ ល្ងាច

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យមើលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យមើលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូ វិសាល ប្រធានក្រុមការងារដឹកនាំសង្កេតការណ៍​ អ.ប.ព.​ ប្រចាំខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥។ 
សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន ៨មណ្ឌល ស្មើនឹង ១៩០បន្ទប់ មានបេក្ខជនសរុបចំនួន ៤ ៧៣១នាក់ ស្រី ២ ៧៧៧នាក់៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង