ឯកឧត្ដម គួច ចំរើន អញ្ជើញសួរសុខទុក្ខម្ដាយ វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ
ខេត្តកណ្តាល៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខម្ដាយ វីរកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី កំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងឱកាសសួរសុខទុក្ខនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។ 
ឯកឧត្តម គួច ចំរើន បានថ្លែងកោតសរសើរដល់ភាពក្លាហានរបស់វរៈកងទ័ពជួរមុខ ដែលបានខិតខំការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ក្នុងការប្រយុទ្ធប្រឆាំងជាមួយការឈ្លានពានរបស់សៀម សកម្មភាពទាំងនេះ យើងទាំងអស់គ្នានៅជួរក្រោយ ពិតជាស្ញប់ស្ញែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរកងទ័ពយើងទាំងអស់ ដែលអង់អាចក្លាហាន ការពារនូវបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីសៀម ហើយយើងទាំងអស់គ្នា និងចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់វីរកងទ័ពរបស់យើង។ 
សូមបញ្ជាក់ផងដែរថា៖ លោកយាយ ស ណែត អាយុ៦៩ឆ្នាំ ត្រូវជាម្ដាយលោក ហ៊ាង វាសនា បម្រើការនៅអនុសេនាតូច ៤៤៤ ជាវីរកងទ័ពជួរមុខនៅតំបន់ប្រាសាទតាក្របី ដែលត្រូវបានអនុញ្ញាតច្បាប់ឈប់សម្រាកមកមើលម្ដាយកំពង់មានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ 
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដម គួច ចំរើន បាននាំមកនូវអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលជូនដល់លោកយាយ ស ណែត នូវ ផ្លែឈើ ១កន្ត្រក, ទឹកដោះគោ ១កេស, ទឹកត្រចៀកកាំ ២យួរ និងថវិកា ១០លានរៀល ក្នុងនោះដែរឯកឧត្តមក៏បានឧបត្ថម្ភដល់ លោក ហ៊ាង វាសនា វីរៈកងទ័ពជួរមុខននូវថវិកា ៥លានរៀល ផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
.jpg)
.jpg)
.jpg)
.jpg)