អភិបាលខេត្តបាត់ដំបង អញ្ជើញទទួល គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ពីសប្បុរសជនសម្រាប់ជួយឧបត្ថម្ភគាំទ្រដល់បងប្អូនពលករខ្មែរ និងកងកម្លាំងជួរមុខ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួល គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់សហគ្រាសហ្គូដហៀល កម្ពុជា GOODHILL ENTERPRISE (CAMBODIA) LTD. ដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលជាការចូលរួមចំណែកជួយជាតិ តាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខរបស់ប្រទេសកម្ពុជាយើង៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង