ថ្ងៃព្រហស្បតិ៍ ១៩-កញ្ញា-២០២៤ ១០:៥៥:៤១ ល្ងាច

វគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅ បឋម និងអនុវិទ្យាល័យ តេជោសែនកម្មករ

វគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅ បឋម និងអនុវិទ្យាល័យ តេជោសែនកម្មករ

នៅព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ​
សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី និងលោកនាយកសាលាបឋម និងអនុវិទ្យាល័យ តេជោសែនកម្មករ បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅ បឋម និងអនុវិទ្យាល័យ តេជោសែនកម្មករ ដែលមានទីតាំងស្ថិតនៅ​ ក្រុម៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសិស្សានុសិស្សចូលរួមចំនួន ១៧៥នាក់ លោកគ្រូ-អ្នកគ្រូចំនួន ១០នាក់ អាជីវករក្នុងសាលារៀន​ ៣នាក់​ តំណាង មន្ទីពាណិជ្ជកម្ម ចំនួន ០១នាក់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន ០១នាក់ និង សាលាសង្កាត់៤ ចំនួន ០១នាក់ សរុបទាំងអស់ ២០៣ នាក់។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រី ក.ប.ប ក៏បានធ្វើការត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងបរិវេណសាលារៀន ដែលជាលទ្ធផលពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ និងបានណែនាំដល់អាជីវករអំពីការដាក់តាំងលក់ទំនិញម្ហូបអាហារអោយមានសុវត្ថិភាព ជៀសវាងនាំអោយប៉ះពាល់ដល់ដល់សុខភាពសិស្សានុសិស្ស។