ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ១០:៥៣:៥៥ ព្រឹក

ខ្យល់កន្ត្រាក់វាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋជិត៣០ខ្នងនៅស្រុកសំពៅលូន

ខ្យល់កន្ត្រាក់វាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋជិត៣០ខ្នងនៅស្រុកសំពៅលូន

(បាត់ដំបង) កាលពីវេលាម៉ោង ១៦និង៥០នាទី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបក់បោកធ្វើអោយខូចខាត
ទ្រព្យសម្បត្តិផ្ទះសម្បែងប្រជាពលរដ្ឋលើឃុំចំនួន០២។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ក្នុងចំណោមឃុំចំនួន២ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងនោះមានឃុំតាស្ដា និងឃុំសន្តិភាព ដែលក្នុងនោះធ្វើអោយខូចខាតលំនៅដ្ឋានសរុបចំនួន២៨ខ្នងផ្ទះ និងសើមទទឹកខូចសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ។

ក្នុងចំណោមលំនៅដ្ឋានដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង២៨ខ្នងផ្ទះ ក្នុងនោះមានឃុំតាស្ដាខូចខាតអស់ចំនួន ១២ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីនិងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន និងឃុំសន្តិភាពខូចខាតអស់ចំនួន ១៦ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន៕