ថ្ងៃច័ន្ទ ០៦-ឧសភា-២០២៤ ០៦:៤៤:៥៧ ល្ងាច

សន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណី ហិ ..;ង្សាដោយចេតនា និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

សន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណី ហិ ..;ង្សាដោយចេតនា និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៣:១៥នាទី ទៀបភ្លឺ កម្លាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនា និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈ ខណៈកម្លាំងកំពុងជិះម៉ូតូល្បាតដល់ចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។  

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនមានចំនួន១២នាក់ រួមមាន៖
១-ឈ្មោះ ជន់ សុភត្រា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់កំបូល ខណ្ឌកំបូល។
២-ឈ្មោះ សុខឆាយ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជួសជុលទូរស័ព្ទ ស្នាក់នៅខណ្ឌច្បារអំពៅ។
៣-ឈ្មោះ ឈិត សំណាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៤-ឈ្មោះ ឡន វីសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
៥-ឈ្មោះ យ៉ាង លីហេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៦- ឈ្មោះ គុណ ចាន់ថា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល។
៧-ឈ្មោះ សែន សុធា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៨-ឈ្មោះ ហ៊ុត ហើយ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករស្នាក់នៅផ្ទះថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល។
៩-ឈ្មោះ ឈួន លីហេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
១០-ឈ្មោះ ចាន់រ៉ាយុទ្ឋ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
១១-ឈ្មោះ សំណាង រឺបុល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅខណ្ឌកំបូល
១២-ឈ្មោះ សុគុន្ទៈ មកវា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សម្ភារចាប់យក៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ JZ-៥៦២៨, ម៉ូតូសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ១J-៣៧៥៦, ម៉ូតូសេ១២៥ ពណ៌ ស ផ្លាកលេខភ្នំពេញ១ KQ-៧៦២៨,ម៉ូតូសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ១ KL-១៥០២, ម៉ូតូម៉ាក ស៊ុយហ៊ុយគីនិច ពណ៌ ស ផ្លាកលេខភ្នំពេញ ១GG-២៣៧០, ម៉ូតូមាក CFX ពណ៌ ខ្មៅ+ក្រហម ផ្លាកលេខភ្នំពេញ១០០-៥៦២៨, ដាវ ចំនួន ០១ដើម។

ជនសង្ស័យទាំង១២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕