ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ០៩:៤២:៣១ ព្រឹក

ដុតសំរាមបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះចំនួន០២ខ្នង អស់ទាំងស្រុង

ដុតសំរាមបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះចំនួន០២ខ្នង អស់ទាំងស្រុង

នៅវេលាម៉ោង​ ០១:២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីដុតសំរាមបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះឈើស័ង្កសី ចំនួន០២ខ្នង អស់ទាំងស្រុង។

នៅម៉ោង២:៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើរនឹង ៩០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប,រថយន្តក្រុមហ៊ុនអូសីអាយសិចំនួន៣គ្រឿងប្រើប្រាសទឹកអស់៣ឡានស្មើ១៨ម៉ែត្រគូប។