ថ្ងៃច័ន្ទ ០៦-ឧសភា-២០២៤ ១១:៣៨:៣២ ល្ងាច

រកឃើញថ្នាំញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ

រកឃើញថ្នាំញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ

(ភ្នំពេញ)៖ នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ចំនួន (០៣) ដោយសង្ស័យជាគ្រឿងញៀន ពេលហែកថង់ឃើញ កញ្ចប់ពណ៌ខៀវ ទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកនៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ដោយជនសង្ស័យ បានយកមកផ្លុងចោល។
ក្រោយមកបានសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ រកឃើញថ្នាំញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន៣០៤កញ្ចប់ ទំងន់ ២,៤៤១.៧៨ក្រាម។
កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕