ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:១៦:៤៦ ល្ងាច

ក្រសួងការងារចុះអនុស្សរណៈជាមួយអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

ក្រសួងការងារចុះអនុស្សរណៈជាមួយអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

ភ្នំពេញ៖ ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឈន ស៊ីនួន អគ្គនាយិកាអង្គការសិនធ័រហ្វរគ្លូប៊លអ៊ីមភែកកាលពីរសៀលថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេ សវិជ្ជាជីវៈ ជំនាញកាត់ដេរសម្លៀកបំពាក់ កាបូប និងធ្វើម្ហូបនៅទីស្តីការក្រសួង ។ 
ឯ.ឧ រដ្ឋមន្ត្រីសង្ឃឹមថា ការចុះអនុស្សរណៈជាលើកទី៣នេះ នឹងផ្តល់ការលើកទឹកចិត្តដល់អង្គការក្នុងការបន្តគោលដៅរបស់ខ្លួន និងអាចស្វែងរកនូវថវិកាពីដៃគូផ្សេងទៀតដើម្បីបន្តគាំទ្រ ដល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។ ជាមួយគ្នានោះឯ.ឧរដ្ឋមន្ត្រី ក៏បានផ្តល់គំនិតផ្តួចផ្តើមដល់អង្គការធ្វើយ៉ាងណាអាចបង្កើតប្រភពចំណូលដោយខ្លួនឯងដើម្បីធានានិរន្តរភាពស្ថាប័ន៕