ថ្ងៃសៅរិ៍ ២១-មិថុនា-២០២៥ ០២:៥៩:៥៩ ល្ងាច

ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយជំនាញការនៃសហភាពអឺរ៉ុបដើម្បីពិភាក្សាលើយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយជំនាញការនៃសហភាពអឺរ៉ុបដើម្បីពិភាក្សាលើយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

លេខាធិការដ្ឋាន គ.ជ.អ.ប. អគារ(V)៖ ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលជួប លោកTibor Draskovics ដែលជាជំនាញការនៃសហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដើម្បីពិភាក្សា និងផ្តល់ធាតុចូលមួយចំនួនពាក់ព័ន្ធនឹងយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះ និងដំណើរការនៃការអនុត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
គួរបញ្ជាក់ផងដែរកិច្ចប្រជុំពិភាក្សានេះមានគោលបំណងប្រមូលធាតុចូលដើម្បីរៀបចំរបាយកាណ៍របកគំហើញពាក់ព័ន្ធនឹងយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះ។