ថ្ងៃសៅរិ៍ ២១-មិថុនា-២០២៥ ០៣:០៧:៥៦ ល្ងាច

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ពង្រឹងកម្លាំងក្នុងកិច្ចអន្តរាគមន៍រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងកិច្ចការពារបូរណភាពទឹកដីក្នុងភូមិសាស្រ្តទទួលខុសត្រូវ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ពង្រឹងកម្លាំងក្នុងកិច្ចអន្តរាគមន៍រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងកិច្ចការពារបូរណភាពទឹកដីក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានផ្សព្វផ្សាយទៅដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងមធ្យោបាយ សម្ភារ និងគ្រឿងបំពាក់នានា ធានាដល់កិច្ចប្រតិបត្តិការអន្តរាគមន៍ ទាន់ពេលវេលា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចការពារបូរណភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ពេលវេលានៃការពង្រឹងកងកម្លាំងនេះ គឺស្របពេលដែលស្ថានការទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ហាក់មានភាពតានតឹង រហូតដល់មានការប្រឈម នៅចំណុចមួយចំនួន ដែលចាំបាច់កងកម្លាំងនគរបាល ត្រូវចាត់វិធានការមិនត្រឹមតែ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានប៉ុណ្ណោះទេ តែកងកម្លាំងនគរបាលត្រូវមានកាតព្វកិច្ចនិងភារកិច្ច ក្នុងការការពារបូរណ ភាពទឹកដីរបស់ខ្លួន នៅក្នុងភូមិសាស្រ្តទទួល ខុសត្រូវ ពោល គឺក្នុងភូមិសាស្ត្តខេត្តបាត់ដំបង ដូច្នេះកម្លាំងត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងមធ្យោបាយ សម្ភារ និងគ្រឿងបំពាក់នានា ធានាដល់កិច្ចប្រតិបត្តិការអន្តរាគមន៍ ទាន់ពេលវេលា៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង